
ស្ត្រីមានផ្ទៃពោះញ៉ាំគ្រឿងស្រវឹងអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កូន
<figure class="op-ad">
<iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=403287273448434_403287290115099&adtype=banner300x250"></iframe> </figure>
យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា ការញ៉ាំគ្រឿងស្រវឹងតែម្តងក្នុងពេលមានផ្ទៃពោះអាចបំផ្លាញដល់សុខភាពផ្លូវចិត្តរបស់កូន និងក្នុងសាលារៀនបាន។ រឿងនេះធ្វើឡើងក្រោយពីការតាមដានទៅលើការវិភាគមួយនៃលទ្ធផលរបស់ការសិក្សាមួយដែលមានស្ត្រី និងកូនរបស់ពួកគេរាប់ពាន់នាក់។ អ្នកស្រាវជ្រាវបានរកឃើញថា កូនរបស់ស្ត្រីដែលញ៉ាំគ្រឿងស្រវឹងយ៉ាងហោចណាស់ម្តងក្នុងពេលមានផ្ទៃពោះ តែមិនញ៉ាំរាល់ថ្ងៃ ឃើញថាមានការកើនឡើងនៃបញ្ហារពឹសជ្រុល និងមិនស្តាប់បង្គាប់ច្រើនជាងគេបន្តិច។
លទ្ធផលនេះបានបញ្ជាក់អំពីទំនាក់ទំនងមួយចំនួន ជាពិសេសលើករណីរពិសខ្លាំងឬមិនស្តាប់បង្គាប់។ យ៉ាងណាមិញ ការសម្គាល់ខុសគ្នាជាទូទៅមានចំនួនតិចទេ ហើយក៏មិនមែនតែងតែមានការសម្គាល់អ្វីក្រោយពីសិក្សា និងវិភាគរួចដែរ។ ទំនាក់ទំនងនេះក៏មិនមែនតែងតែរកឃើញទាំងលើក្មេងប្រុស និងស្រី ឬមានការវាយតម្លៃពីឪពុកម្តាយគេដែរ។
សម្រាប់ការណែនាំផ្លូវកាយមានរួចទៅហើយសម្រាប់ស្ត្រីដែលត្រូវចៀសវាងការញ៉ាំគ្រឿងស្រវឹងគ្រប់ប្រភេទនៅពេលមានផ្ទៃពោះ។ ស្ត្រីមានផ្ទៃពោះគួរតែចៀសវាងគ្រឿងស្រវឹងក្នុងរយៈពេលបីខែដំបូងជាពិសេសតែម្តង៕