Saturday, January 27, 2018

ស្ត្រីមាន​ផ្ទៃពោះ​ញ៉ាំ​គ្រឿង​ស្រវឹង​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​កូន​

·   0

<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=403287273448434_403287290115099&adtype=banner300x250"></iframe>
</figure>




​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​តែ​ម្តង​ក្នុងពេល​មាន​ផ្ទៃពោះ​អាច​បំផ្លាញ​ដល់​សុខភាព​ផ្លូវចិត្ត​របស់​កូន និង​ក្នុង​សាលារៀន​បាន​។ រឿង​នេះ​ធ្វើឡើង​ក្រោយ​ពី​ការតាមដាន​ទៅ​លើ​ការវិភាគ​មួយ​នៃ​លទ្ធផល​របស់​ការសិក្សា​មួយ​ដែល​មាន​ស្ត្រី និង​កូន​របស់​ពួក​គេ​រាប់​ពាន់​នាក់​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា កូន​របស់​ស្ត្រី​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​យ៉ាងហោច​ណាស់​ម្តង​ក្នុង​ពេល​មាន​ផ្ទៃពោះ តែ​មិន​ញ៉ាំ​រាល់ថ្ងៃ ឃើញថា​មាន​ការកើនឡើង​នៃ​បញ្ហា​រពឹស​ជ្រុល និង​មិន​ស្តាប់បង្គាប់​ច្រើនជាងគេ​បន្តិច​។​
​លទ្ធផល​នេះ​បាន​បញ្ជាក់​អំពី​ទំនាក់ទំនង​មួយចំនួន ជាពិសេស​លើ​ករណីរ​ពិស​ខ្លាំង​ឬ​មិន​ស្តាប់បង្គាប់​។ យ៉ាងណាមិញ ការ​សម្គាល់​ខុសគ្នា​ជាទូទៅ​មាន​ចំនួន​តិច​ទេ ហើយក៏​មិន​មែន​តែងតែ​មាន​ការ​សម្គាល់​អ្វី​ក្រោយ​ពី​សិក្សា និង​វិភាគ​រួច​ដែរ​។ ទំនាក់ទំនង​នេះ​ក៏​មិនមែន​តែងតែ​រក​ឃើញ​ទាំង​លើ​ក្មេងប្រុស និង​ស្រី ឬ​មាន​ការវាយតម្លៃ​ពី​ឪពុក​ម្តាយ​គេ​ដែរ​។ 
​សម្រាប់​ការណែនាំ​ផ្លូវកាយ​មាន​រួច​ទៅ​ហើយ​សម្រាប់​ស្ត្រី​ដែល​ត្រូវ​ចៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅ​ពេល​មាន​ផ្ទៃពោះ​។ ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង​គ្រឿង​ស្រវឹង​ក្នុង​រយៈពេល​បី​ខែ​ដំបូង​ជាពិសេស​តែ​ម្តង​៕

Subscribe to this Blog via Email :